យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឃាត់កង់បី ២គ្រឿងដែលបានដឹកជង្គង់មាន់ សាច់មាន់និងប្រហិតខូចគុណភាពចំនួន ១,៦៨៧ គីឡូក្រាមនៅគល់ស្ពានកោះកុង រួចក៏បានប្រគល់ឲ្យមន្ត្រីកាំកុងត្រូល ចាត់ចែងដុតកម្ទេចចោលតាមនីតិវិធីច្បាប់។
សាខាកាំកុងត្រូលខេត្តកោះកុងបានរៀបចំដុតកម្ទេចចោលនៅវេលាម៉ោង៣រសៀល នាថ្ងៃដដែល ដោយមានការចូលរួមពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត អភិបាលរងក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ៕
មតិយោបល់