មណ្ឌលគិរីៈ លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះកណ្តាលផ្សារសែនមនោរម្យ យ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចេញទៅអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង២ និង២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨
នៅផ្សារសែនមនោរម្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រហូតដល់មោ៉ង៤ ទៀបភ្លឺនៅមិនទាន់រលត់នៅឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕
មតិយោបល់