ព័ត៌មានជាតិ

Update៖ បុររសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ ទុកឲ្យប្រពន្ធក្លាយជាស្រីមេម៉ាយ ឯកូនតូចកំព្រា

ភ្នំពេញ: បុរសម្នាក់ បានបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាតចង.ក បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលលេខ១៨ ជាន់ទី១ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សឿង រ័ត្នធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរតៃកុងរថយន្តក្រុង ស្នាក់នៅកន្លែងធ្វើការ ស្រុកកំណើតនៅស្រុកសំឡូត ខេត្តបាត់ដំបង មានប្រពន្ធ និងកូនតូចម្នាក់។

ប្រភពពីបងស្រីបង្កើតជនរងគ្រោះ បានឲ្យដឹងថា នៅពេលព្រឹកប្អូនគាត់ បានមកលេងគាត់ រហូតដល់ថ្ងៃរសៀល ហើយពួកគាត់ ក៏បានបបួលប្អូន (ជនរងគ្រោះ) ទៅចូលរួមពិធីខួបកំណើតគេ តែប្អូនគាត់មិនទៅជាមួយទេ សុខចិត្តនៅចាំបន្ទប់។

លុះពេលពួកគាត់ត្រឡប់មកវិញ នៅវេលាម៉ោងកើតហេតុ ឃើញទ្វារដាក់កន្លឹះខាងក្នុង ហៅគោះទ្វារ និងតេទូរសព្ទយ៉ាងណា ក៏ប្អូនរបស់គាត់មិនបើកដែរ ទើបមានការសង្ស័យ ក៏នាំគ្នាវះទ្វារដែកលូកដៃដោះគន្លឹះខាងក្នុង រួចបើកទ្វារឡើង ស្រាប់តែឃើញប្អូនគាត់ យកអាវដៃវែងចង.កជាមួយនឹងធ្នឹមទ្វារបន្ទប់ទឹក ស្លាប់បាត់ទៅហើយ។

បន្ទាប់ពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញខាងកោសល្យវិច័យ ចុះមកពិនិត្យសព សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ចង.កសម្លាប់ខ្លួនប្រាកដមែន តែសារមូលហេតុយ៉ាងណានោះ គ្មាននរណាម្នាក់ទ្បើយ៕

ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ច ប្រគល់សពឲ្យសាច់ញាតិ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់