ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់ ២លើក បណ្ដាលឲ្យផ្ទះពលរដ្ឋ ៧ខ្នងរងការខូចខាត

ព្រះវិហារៈ នៅវេលាម៉ោង ៣និង៤៥នាទីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់ ២លើក៖

លើកទី១៖ នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យរងការខូចខាតចំនួន ៧ខ្នងផ្ទះ (ដួលរលំទាំងស្រុង ៣ខ្នងផ្ទះ និងរបើកដំបូល ៤ខ្នងផ្ទះ) តែពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។

លើកទី២៖ នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បណ្ដាលឲ្យរងការខូចខាតផ្ទះចំនួន១ខ្នងផ្ទះ (របើកដំបូលផ្ទះ) តែពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕

មតិយោបល់