មណ្ឌលគិរីៈ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់មួយបាន កើតឡើងដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ដោយសារដឹកឈើតាមម៉ូតូភ្លាត់ស្នៀតដួលសង្កត់ខ្លួន។
ជនរងគ្រោះឈ្មោះ ថា សុខគឿន រស់នៅភូមិស្រែអំពិលក្រោម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានដឹកឈើប្រភេទសុក្រមមួយដើម ចេញពីភូមិស្រែអំពិលលើទាំងខ្លួនមានភាពស្រវឹងផងនោះ លុះមកដល់កន្លែងកើតហេតុក៏បានធ្លាក់ជង្ហុក បណ្ដាលឲ្យដួលហើយត្រូវឈើសង្កត់ចំក្បាលស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចអាជ្ញាធរ ចុះត្រួតពិត្យធ្វើកោសល្យវិច័យឃើញថា ពិតជាស្លាប់តាមដូចហេតុការណ៍ខាង លើនោះពិតមែន ទើបឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់