ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បានទៅឆក់ត្រី តែជាអកុសល មិនប្រយ័ត្នបែរជាត្រូវខ្សែភ្លើង ឆ្លងចរន្តឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៤រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចរោង បូបខ្សាច់ ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ផាម ទឹង អាយុ ៥៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីកម្មករដូចគ្នា បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះ បានរៀបចំសម្ភារៈ យកទៅឆក់ត្រី ក្នុងបំណងរកម្ហូបទុក។ លុះដល់ម៉ោងធ្វើការ មិនឃើញមកវិញ គាត់ក៏បានដើររកមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ជាប់និង សម្ភារឆក់ត្រីបាត់ទៅហើយ បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ ចោមរោមមើល និង ទំនាក់ទំនងទៅសមត្ថកិច្ច ចុះមកធ្វើកំណត់ហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកើតហេតុ បានធ្វើកំណត់ហេតុសព រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕







មតិយោបល់