(តៃប៉ិ)៖ សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន ៧៥០,០០០ដូសឱ្យកោះតៃវ៉ាន់ ជាផ្នែកមួយនៃផែនការចែករំលែកវ៉ាក់សាំងជាមួយពិភពលោករបស់ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។
សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Tammy Duckworth ប្រកាសពីការបរិច្ចាគវ៉ាក់សាំងខាងលើ នាឱកាសបំពេញទស្សនកិច្ចរយៈពេលខ្លីមួយទៅកាន់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ។ លោកស្រី Tammy Duckworth) ព្រមទាំងសមាជិកព្រឹទ្ធសភាអាមេរិក២រូបទៀតគឺលោក Dan Sullivan មកពីគណៈកម្មាធិការយោធា ព្រឹទ្ធសភាអាមេរិក និងលោក Christopher Coons មកពីគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកបានធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ ដើម្បីជួបពិភាក្សាពីបញ្ហាសន្តិសុខ និងបញ្ហាដទៃទៀតជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen។
ដំណើរទស្សនិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកើតមានឡើងចំពេលកោះតៃវ៉ាន់កំពុងតស៊ូប្រយុទ្ធជាមួយការឆ្លងរាតត្បាត COVID-19 និងកំពុងព្យាយាម ស្វះស្វែងរកវ៉ាក់សាំង។ មកទល់នឹងពេលនេះ កោះតៃវ៉ាន់ទើបតែវ៉ាក់សាំងបានត្រឹមតែ ៣ភាគរយនៃប្រជាជនរបស់ខ្លួនសរុប ២៣.៥លាននាក់ ហើយអ្នកទាំងនេះ
ទៀតសោតភាគច្រើនបានចាក់ដូសទី១ ប៉ុណ្ណោះ៕
ប្រភព! Reuters
មតិយោបល់