ព័ត៌មានជាតិ

បុរសព្រានព្រៃម្នាក់ ត្រូវពស់វែកក្របីចឹក បណ្ដាលឲ្យស្លាប់ នៅលើខ្នងភ្នំត្បែងមានជ័យ

ព្រះវិហារ: កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើខ្នងភ្នំត្បែងមានជ័យ ចំណុចភូមិសំឡាញ ឃុំភ្នំត្បែងមួយ
ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានករណីបុរសព្រានព្រៃម្នាក់ ត្រូវពស់វែកក្របីចឹក បណ្ដាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ យាម តាក់ ស្លាប់នៅកន្លែងកើតហេតុ ពស់មានទម្ងន់ជាង ១០គីឡូក្រាម ប្រវែង ៣ម៉ែត្រ។

ក្រោយពីកើតហេតុសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់