ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកឧកញ៉ា ថេង ប៊ុនម៉ា សេដ្ឋីស្រុកខ្មែរទទួលមរណភាព

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលដឹងថា ជាសេដ្ឋីស្រុកខ្មែរដ៏ល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ បានទទួលមរណភាពហើយ នៅវេលាម៉ោង១២និង៤៥នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សពរបស់លោកឧកញ៉ា ថេង ប៊ុនម៉ា ត្រូវបានសាច់ញាតិដឹងចេញពីមន្ទីរពេទ្យមកតម្កល់ ភូមិគ្រឹះ ស្ថិតនៅខាងក្រោយសណ្ឋាគារអ៊ីនធឺខនទីណង់តែល ដើម្បីប្រារព្ធពិធីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់