ព័ត៌មានជាតិ

បុរសអ្នកស៊ីឈ្នួលដាំដំឡូង ២នាក់ ជាន់មីនបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

បាត់ដំបង: នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី ចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានប្រជាពលរដ្ឋចំនួន ២នាក់ ដើរដាក់អន្ទាក់ទទា នៅតំបន់ចម្ការមីនហើយជាន់មីនប្រភេទ69 បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់។

១/ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ ៦៣ឆ្នាំ(ស្លាប់)។
១/ឈ្មោះ ធាង ធួន ភេទប្រុស អាយុ ១៨ឆ្នាំ (របួសស្រាល)។
អ្នកទាំងពីរជាប្រជាពលរដ្ឋរស់នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានមកស៊ីឈ្នួលដាំដំឡូង នៅក្បែរចំណុចកើតហេតុខាងលើ ។
សាកសពកម្លាំងជំនាញធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់។
អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកមោងឬស្សី៕

មតិយោបល់