ព័ត៌មានជាតិ

បុរសកសិករម្នាក់ លង់ទឹកទន្លេមេគង្គ បណ្តាលឲ្យបាត់បង់ជីវិត

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៦និង៣០នាទី មានករណីលង់ទឹកស្លាប់មួយករណី នៅចំណុចកំពង់ទឹកតាផាន ភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ផាន សម្ផស្ស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ប្រពន្ធឈ្មោះ រ៉ា ចាន់ណា អាយុ៣២ឆ្នាំ នៅខេត្តតាកែវ (លែងលះគ្នា) ។ មានកូនប្រុស-ស្រីចំនួន០២នាក់ ។

សភាពនៃរឿងហេតុ រយ:ពេលជាង១០ឆ្នាំមកហើយ ជនរងគ្រោះបានលែងលះប្រពន្ធ ហើយមកស្នាក់នៅជាមួយឪពុកម្ដាយ នៅភូមិ-ឃុំ កើតហេតុរហូតដល់សព្វថ្ងៃនេះ ហើយជនរងគ្រោះបានញៀនស្រា ផឹកស្រវឹងរាល់ថ្ងៃ រយ:ពេលជាង២ឆ្នាំហើយ ជនរងគ្រោះមានជំងឺសរសៃប្រសាទ ឪពុកម្ដាយបានយកទៅព្យាបាល ដោយលេបថ្នាំសរសៃប្រសាទជាប្រចាំ ។ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០៣០វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះបានដើរចុះទៅមាត់ទន្លេមេគង្គ ហើយដោយបាត់ជនរងគ្រោះយូរ ក្រុមគ្រួសារបានតាមទៅរកឃើញតែស្បែកជើងផ្ទាត់មួយគូនៅមាត់ទឹក ទើបក្រុមគ្រួសារនិងអ្នកជិតខាង បានចុះរាវរកតែរកមិនឃើញ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទីព្រឹក ឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេមេគង្គ ក្រុមគ្រួសារបានលើកសាកសពយកទៅតម្កល់នៅក្រោមផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយក្រុមប្រឹក្សាឃុំពុកឫស្សី នគរបាលប៉ុស្តិ៍ គ្រូពេទ្យ មេភូមិនិងក្រុមគ្រួសារសព បានពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាពពោះប៉ោងមានទឹកនិងឈាមហូរតាមមាត់ឯផ្នែកក្បាល កអវយវ: និងដងខ្លួនពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ។

សមត្ថកិច្ចសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់