ព័ត៌មានជាតិ

បុរសម្នាក់ឡើងផ្សាសំយ៉ាបផ្ទះ បណ្ដាលឲ្យចរន្តអគ្គិសនីឆក់ធ្លាក់មកដីស្លាប់

ពោធិ៍សាត់ៈ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ខ្សែភ្លើងឆក់ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស
ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ហ៊ុន គឹមហឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ម៉ុង ស៊ីវឡាវ អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
មានកូនចំនួន ២នាក់ប្រុសម្នាក់ មានទីលំនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មូលហេតុ៖ ជនរងគ្រោះឡើងផ្សាសំយ៉ាបផ្ទះ ពេលកាត់ដែក ទាញដែកប៉ះខ្សែភ្លើង មានតំណ បណ្តាលឲ្យឆក់ជនរងគ្រោះប្រកាច់
ធ្លាក់មកដី បញ្ជូនដល់មន្ទីរពេទ្យបង្អែកឃុំស្វាយសជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។

សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង
ខេត្តពោធិ៍សាត់ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់