សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានអនុវត្តដីកាបង្គាប់ ឲ្យចាប់ខ្លួន លេខ: ៣១៩/២០២០ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ចេញដោយ លោក ជី សុខ ចៅក្រមស៊ើបសួរ អមសាលាដំបូង ខេត្តសៀមរាបលើ ឈ្មោះ សួស ពិសេស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងចម្លាក់ បច្ចុប្បន្នរស់ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ពាក់ព័ន្ទករណីឆបោកអំឡុងខែ កក្កដា ឆ្នាំ២០១៩ ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនេះទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕
ព័ត៌មានជាតិ
មតិយោបល់