ព័ត៌មានជាតិ

នគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវចាប់ខ្លួនឃាតករ ចាក់សាំងដុតសម្លាប់ប្រពន្ធ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូតព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានករណីឃាតកម្ម(គិតទុកជាមុន) កើតហេតុ វេលាម៉ោង០១រំលងអាធ្រាត្រចំណុចភូមិព្រៃផ្ចឹត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់(ស្លាប់)ឈ្មោះសរ ចាន់ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិព្រៃផ្ចឹត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ០១ នាក់(គេចខ្លួន)ឈ្មោះ ងួន ហៅ តឿ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យក៖
១.សំបកដបទឹកសុទ្ធចំណុះកន្លះលីត្រ០៤ដប(ដាក់សាំង)។
២.ស្បែកជើងសក ១គូរ របស់ជនសង្ស័យ។
៣.ក្រដាស់០១ សន្លឹក មានសរសេរអក្សរ ទី១.ផិតក្បត់ ទី២.ស្រឡាញ់កូនក្រៅខោ ធ្វើបាបយើង បញ្ឈឺចិត្តយើងយក អ្នកជក់ថ្នាំ មកនៅផ្ទះ បន្សល់ទុកលើគ្រែដេកជនសង្ស័យ។

សភាពរឿងហេតុ នៅថ្ងៃ ខែពុំចាំក្នុងអំឡុងឆ្នាំ ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានមានទំនាក់ទំនងស្នេហា និងបានរស់
នៅជាមួយគ្នាជាប្តី ប្រពន្ធរហូតមក។ លុះមកដល់ថ្ងៃទីពុំចាំ ក្នុងខែ ឧសភា ឆ្នាំ ២០២០ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយបានមករករឿងជនរងគ្រោះ ដោយប្រចណ្ឌមកលើជនរងគ្រោះនិងចោទថា៖ ជនរងគ្រោះ លួចមានប្រុសថ្មី ហើយមិននិយាយរកគ្នាជាងជាង ០១ ខែហើយ។ លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានសុំជនរងគ្រោះត្រូវរ៉ូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមពេលនោះជនសង្ស័យបាននិយាយថា៖ ចាំរៀបសែនឈ្មោះ ចាន់ ភារ៉ា ភេទប្រុស រួចជនសង្ស័យនិងចេញពីផ្ទះនេះ បន្ទាប់មកជនសង្ស័យ ទៅដេកលើគ្រែក្នុងផ្ទះ តែម្នាក់
ឯងចំណែកជនរងគ្រោះបានដេកលើគ្រែខាងមុខជាមួយកូនស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៩ឆ្នាំ ក្នុងពេលនោះស្រាប់តែជនសង្ស័យ បានយកសាំង០៤ដបទឹកសុទ្ធ ចំណុះកន្លះលីត្រ ស្មើ ០២លីត្រ ដែលបានទិញទុករួចជា ស្រេចយកទៅចាក់ស្រោច លើជនរងគ្រោះ ដុតរួចហើយ ជនសង្ស័យ លូនចេញតាមប្រឡោះក្តារជញ្ជាំងផ្ទះគេចខ្លួនបាត់ទៅ ភ្លាមនោះកូនស្រី របស់ជនរងគ្រោះភ្ងាក់ដឹងខ្លួន ឃើញភ្លើងឆេះម្តាយ ក៏ស្រែកឆោឡោឲ្យគេជួយពន្លត់ និងបានដឹកយកម្តាយទៅព្យាបាលរបួសនៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ រហូតដល់ម៉ោង១១ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បានរថយន្តរបស់មន្ទីរពេទ្យ ដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ។ករណី នេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង បានបន្តចាត់ការតាមនីតិវិធី ។ កិច្ចការនេះ សមត្ថកិច្ច បានពន្លាត ដែនសមត្ថកិច្ច និងបាន ប្រើប្រាស់វិធានការជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ ប៉ុស្តិ៍រដ្ឋបាល រស្មីសាមគ្គី ដោយមានការដឹកនាំ កិច្ចការជំនាញ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ និង ក្រុមការងារបច្ចេកទេស បានតស៊ូស្វែងរកតាមរយៈវិធានការជំនាញ មានរយៈពេល៤ថ្ងៃ រហូតបន្ត ចាប់ខ្លួនបានមុខសញ្ញា ឈ្មោះ ផូ ងួន ហៅ តឿ
ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ដែលបានខិតខំ រត់គេចមកលាក់ខ្លួន នៅក្នុងភូមិសាស្ត្រចំការ អំពៅ ក្រុមហ៊ុន ស៊ូហ្គើ ក្នុងទីតាំង ភូមិសាស្ត្រ ភូមិពាមសរ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ករណីនេះ សមត្ថកិច្ច បានបន្តចាត់ការ តាមនីតិវិធី ៕

មតិយោបល់