ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុនឯកជនមានរិទ្ធម្នាក់ ត្រូវជាប់ខ្នោះ ខណៈបក្ខពួកម្នាក់ទៀត រត់គេចខ្លួន ករណីលួចទូរស័ព្ទសន្តិសុខដូចគ្នា

ភ្នំពេញ: កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ ត្រង់ចំណុចក្នុងផ្ទះគ្មានលេខ នៅក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែមថុនា ឆ្នាំ២០២០ វេលាម៉ោង៨ និង៤០នាទី ។

ជនសង្ស័យទី១ឈ្មោះ អ៊ឹង កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) និងបក្ខពួកគេចខ្លួនម្នាក់ឈ្មោះ ហេងណាក់ បានលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ឈ្មោះ មៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជនមានរិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជនមានរិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។
សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់