ព័ត៌មានជាតិ

Update៖ តៃកុងងោកមួយភាំង! បណ្តាលឲ្យរថយន្តធ្លាក់អូរ ស្លាប់មនុស្ស២នាក់ និងរបួសជាច្រើននាក់ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: នៅថ្ងៃពុធ ០៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ( រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន អ៊ូខុង ធ្លាក់អូរដោយខ្លួនឯង ) មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៦-៩៧ ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អ្នកបើកបរ និងអ្នករួមដំណើរសរុបចំនួន២៥នាក់ ក្នុងនោះរងរបួសស្រាល-ធ្ងន់ សរុបចំនួន២២នាក់ ស្រី១១នាក់ និងស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០២នាក់ ( ប្រុស ) ។
អ្នកបើកបររថយន្តឈ្មោះ អូន វិបុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក ហាយខ្លាស ( ប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ) ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D – 2420 បើកបរពីត្បូងទៅជើង ។ អ្នករួមដំណើរចំនួន២៤នាក់៖

ជនរងគ្រោះ១.ឈ្មោះ ប៉ាល សៅ ភេទប្រុស អាយុ៤២ឆ្នាំ ជាព្រះសង្ឃ ស្នាក់នៅវត្ត ពុទ្ធោភាវានា ស្ថិតក្នុងភូមិ-ឃុំ ត្រពាំងតាវស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (បណ្តាលឲ្យរងរបួសស្មាខាងស្ដាំ)
២.ឈ្មោះ នី ប៊ុនណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ តាង៉ៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ (រងរបួសស្រាល)
៣. ឈ្មោះ មា ពុទ្ធារី ភេទស្រី អាយុ២៨ឆ្នាំ រស់រស់នៅភូមិ តាង៉ៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ (រងរបួសធ្ងន់)
៤.ឈ្មោះ លី ម៉េង ភេទប្រុស អាយុ០៣ឆ្នាំ រស់រស់នៅភូមិ តាង៉ៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ (បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ)
៥.ឈ្មោះ លី ហេង ភេទប្រុស អាយុ០១ ឆ្នាំ រស់រស់នៅភូមិ តាង៉ៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ ក្រុងភ្នំពេញ (បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ)
៦.ឈ្មោះ ថោង ឃួន ភេទ ស្រីអាយុ ៥៦ឆ្នាំរស់នៅភូមិ ជប់សោម ឃុំ វ៉ារិន្ទ ស្រុក វ៉ារិន្ទ ខេត្តសៀមរាប (បណ្តាលឲ្យរងរបួសធ្ងន់)
៧.ឈ្មោះ ម៉ោង ដាន ភេទ ប្រុស ៥៧ឆ្នាំរស់នៅភូមិ ជប់សោម ឃុំ វ៉ារិន្ទ ស្រុក វ៉ារិន្ទ ខេត្តសៀមរាប (បណ្តាលឲ្យរងស្រាល)
៨.ឈ្មោះ អយ កនភេទ ស្រី អាយុ ៥៣ ឆ្នាំរស់នៅភូមិ ថ្មដូន ឃុំ ថ្មដូន ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ (បណ្តាលឲ្យរងបាក់ដៃខាងស្តាំ)
៩.ឈ្មោះ ភឿន ចាន់ភេទ ប្រុស អាយុ ៥ ឆ្នាំរស់នៅភូមិ ថ្មដូន ឃុំ ថ្មដូន ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ (បណ្តាលឲ្យរងរបួសធ្ងន់)
១០.ឈ្មោះ យាំង យ៉ាន់នី ភេទស្រីអាយុ ៣២ឆ្នាំរស់នៅភូមិ ធំ ឃុំ បន្ទាយក្រាំង ស្រុកកំពង់រ ខេត្តស្វាយរៀង (បណ្តាលឲ្យរងរបួសធ្ងន់)
១១.ឈ្មោះ ហន វណ្ណះ ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( បានរងរបួសធ្ងន់)
១២.ឈ្មោះ លី ស្រី អន ភេទស្រី អាយុ ២ខែ ត្រូវជាកូន ( រងរបួសស្រាល)
១៣. ឈ្មោះ លី ផល ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិ ព្រៃក្នុង ឃុំពោធិចម្រើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ( រងរបួសធ្ងន់ )
១៤. ឈ្មោះ ទូច សុណា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិ អូរពក ឃុំអូរស្មាច់ សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ )
១៥. ឈ្មោះ ហ៊ាន ស្រីហួង ភេទស្រី អាយុ ៧ឆ្នាំ ត្រូវជាកូន ( មិនមានរងរបួស )
១៦. ឈ្មោះ ទឹម ចិត្រា ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិរំចេកលិច ឃុំ.ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសស្រាល )
១៧. ឈ្មោះ វឿន តុលា ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅភូមិរំចេកលិច ឃុំ.ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសស្រាល )
១៨. ឈ្មោះ អន ម៉ាប់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិរវាល ឃុំជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ( រងរបួសស្រាល )
១៩. ឈ្មោះ វឿន ថុណា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិរំចេកលិច ឃុំ.ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសស្រាល )
២០. ឈ្មោះ យ៉ាត យួត ភេទ ប្រុស អាយុ៤៦ ឆ្នាំ រស់នៅភូមិក ឃុំ.ស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ ( រងរបួសស្រាល )
២១. ឈ្មោះ ធា សារត្ន័ ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ )
២២. ឈ្មោះ ណាក់ រដ្ឋា ភេទ ស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិទួលសាលា ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ )
២៣. ឈ្មោះ ខិត សុខា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសស្រាល )
២៤. ឈ្មោះ សួន សំណាង ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ( រងរបួសស្រាល )

យោងតាមការបំភ្លឺរបស់អ្នករួមដំណើរឈ្មោះ សួន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ បានប្រាប់សមត្ថកិច្ចថា
មូលហេតុ៖ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងសភាពងងុយដេក ។

ចំណែកវត្ថុតាងរថយនខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង កំពុងទាក់ទងរថយន្តស្ទូច ដើម្បីទាញចេញពីកន្លែងកើតហេតុ ៕

មតិយោបល់