ភ្នំពេញៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៥១៥E3 ផ្លូវលេខ១២៨ ក្រុមទី២៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទលួចផ្លោះរបងឡើងផ្ទះជនរងគ្រោះលួចយកលុយចំនួន៣៧០,០០០៛ , ឡេបថបម៉ាក Asus មួយគ្រឿង និងទូរស័ព្ទដៃម៉ាក Samsung ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៥១៩E4 ផ្លូវលេខ១២៨ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០២និង៣០នាទីរំលងអធ្រាត្រ ។
ជនសង្ស័យឈ្មោះ ប៉េង សីហា ហៅ លុច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១៥E3 ផ្លូវលេខ១២៨ ក្រុមទី២៧ ភូមិ ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ័រគីដេ ស្នាក់នៅផ្ទះលេខ៥១៩E4 ផ្លូវលេខ១២៨ ក្រុមទី២៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារ:បាត់បងមាន៖ លុយខ្មែរ ចំនួន៣៧០,០០០៛ , (សាមសិបប្រាំពីរម៉ឺនរៀល ) ឡេបថបម៉ាក Asus មួយគ្រឿង និងទូរស័ព្ទដៃម៉ាក Samsung8 ប្រើស៊ីមលេខ 089618788 ( ជារបស់ជនរង
គ្រោះដែលជនសង្ស័យលួច) ។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់