ព័ត៌មានជាតិ

នគរបាលចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចដកហូតគ្រាប់កាំភ្លើង៨គ្រាប់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស២នាក់ដែលជាមុខសញ្ញាសង្ស័យក្នុងអំពើប៉ុនប៉ងលួចនិងកាន់កាប់អាវុធខុសច្បាប់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍មនោរម្យនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពហើយព្យាយាមគេចខ្លួន។

ជនសង្ស័យបានធ្វើសកម្មភាពវេលាម៉ោង០៤និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្សារបាយន្ត័ផ្លូវសហព័ន្ធរុស្សីភូមិ០២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាននៅក្នុងទឹកដីខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះឆូយសុផលភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុបមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងឈ្មោះរ័ត្នចំណានភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរត់ម៉ូតូកង់បីមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។ចំណែកជនរងគ្រោះឈ្មោះតន់សុខាភេទប្រុសអាយុ៣៨ឆ្នាំទីលំនៅផ្ទះជួលមិនចាំលេខផ្លូវលំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះមានសភាពស្រវឹងស្រាដោយខ្លាចមានគ្រោះថ្នាក់ក៏ឈប់និងសម្រាកក្នុងរថយន្ត។ពេលនោះជនសង្ស័យជិះម៉ូតូC125មកក្រវែលរថយន្តប៉ុនប៉ងលួចយកទូរស័ព្ធទុកក្នុងរថយន្តតែលួចមិនបានខណៈនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលមនោរម្យទៅដល់ធ្វើឲ្យជនសង្ស័យបើកម៉ូតូគេចខ្លួនរហូតដល់មហាវិថីព្រះនរោត្តមសង្កាត់ផ្សារចាស់ខណ្ឌដូនពេញជនសង្ស័យបានដួលម៉ូតូហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានតែម្តងនិងនាំមកនគរបាលប៉ុស្តិ៍មនោរម្យ។

ក្នុងការឃាត់ខ្លួនកម្លាំងបានដកហូតបង់អាវុធខ្លីចំនួន១មានគ្រាប់៨គ្រាប់លុយ៩០ម៉ឺនរៀលរ៉ឺម៉កកង់បី១គ្រឿងម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿងនិងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់