ភ្នំពេញៈ នារីវ័យក្មេងម្នាក់ រងរបួសបាក់ជើងឆ្វេង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីជិះម៉ូតូស្កុបពីឆ្លងផ្លូវ ត្រូវបានម៉ូតូPCXបើកលឿន ជ្រុលទៅបុក។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវសហព័ន្ធរុស្សី មុខស្ថានីយ៍ប្រេង Pitt ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BM-5674 បើកបរដោយនារីរងគ្រោះ ជិះចេញពីម៉ាតptt ទិញកាហ្វេ បើកឆ្លងផ្លូវពីជើងទៅត្បូង ដល់ពាក់កណ្តាលផ្លូវ ត្រូវបានភាគីម៉ូតូម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HN-3493 ជិះគ្នា២នាក់ប្តីប្រពន្ធ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូស្កុបពី រងរបួសបាក់ជើងឆ្វេង ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល ។
ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានសាច់ញាតិ មិត្តភក្ដិដឹកតាមម៉ូតូផ្ទាល់ខ្លួន យកទៅមន្ទីរពេទ្យបង្អែក ពោធិចិនតុង រីឯម៉ូតូទាំង២គ្រឿង នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់