ព័ត៌មានជាតិ

សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» បើនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រើប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈផ្សេងៗ ជូនមិនបានល្អ

យោងតាមផេក​លោក ស ថេត បានឲ្យដឹងថា បើនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រើប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬ ទំនាក់ទំនងមកលេខរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស

មួយរយៈពេលកន្លងមកនេះ សង្កេតឃើញថាដោយការអនុវត្តបានយ៉ាងល្អតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ របស់មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉/២៤ម៉ ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រើប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណ:ឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណ:ល្អប្រសើរ ទាន់ពេលវេលា ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ។

ដូច្នេះប្រសិនបើនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ណា ដែលអនុវត្តការងារ និងបម្រើប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វើជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 069 516 999 ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ ៕

មតិយោបល់