ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ មានបុរសម្នាក់ដេកស្លាប់ដោយសារខ្យល់គ ត្រង់ចំណុចមុខធនាគារក្រុមហ៊ុនសហពាណិជ្ជ ក.អ ស្ថិតក្នុងក្រុមទី៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ សៀក ទួន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរភា្នក់ងារក្រុមហ៊ុនសន្តិសុខឯកជន MPA មានស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំបឹងធំ ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្នស្នាក់នៅជាមួយកូនក្នុងក្រុមទី៦ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា
ជនរងគ្រោះបានស្លាប់កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ពេលកំពុងអង្គុយលើកៅអីប្រចាំការ (យាម) ។
ករណីនេះ សពត្រូវបានរក្សាទុកនៅកន្លែងបណ្តោះអាសន្ន រង់ចាំលោកវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេស ពិនិត្យកោសល្យវិច័យរក
មូលហេតុនៃស្លាប់៕
មតិយោបល់