ព័ត៌មានជាតិ

ករណីរវាងរថយន្ត​បើក​បុក​ក្បាលនាគដាក់លើទ្រូងផ្លូវក្រឡាប់ទៅប៉ះម៉ូតូកង់បី​​បណ្តាលអោយរងការខូចខាត…

ភ្នំពេញ:យោងតាមផេកHotline117បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​បើក​បុក​ក្បាលនាគ ដាក់លើទ្រូងផ្លូវក្រឡាប់ទៅប៉ះម៉ូតូកង់បី​​ មិនបណ្ដាលឲ្យ​មនុស្ស​រងរបួសទេ។ ត្រូវ​បាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧
នៅវេលាម៉ោង ០៥:៤៥ នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ សង្កាត់​ច្បារអំពៅ​ទី១​ ខណ្ឌ​ច្បារអំពៅ​​ រាជធានីភ្នំពេញ​​ ៕

មតិយោបល់