ព័ត៌មានជាតិ

ក្មេងស្រី​អាយុ ៤ ឆ្នាំ្ន​ម្នាក់​បាន​ស្លាប់​ដោយសារ​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់​នាង

​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មី​នេះ​ឲ្យដឹងថា ក្មេងស្រី​អាយុ ៤ ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​សោ​កនា​កម្ម​មួយ​ដែល​បង្កឡើង​ដោយ​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់​នាង​។ Lexi Branson ដែល​ជា​ជនរងគ្រោះ
​រស់នៅ​ក្នុង​តំបន់ Mountsorrel ចក្រភព​អង់គ្លេស បាន​លេង​ជាមួយ​ឆ្កែ​របស់​នាង​នៅពេល​ដែល​ពួក​វា​បាន​ត្រឡប់​មក​ក្បែរ​នាង​។ អ្នកជិតខាង​បាន​និយាយថា ម្តាយ​របស់​នាង​គឺ​អ្នកស្រី Jodi Branson មាន​វ័យ ៣០ ឆ្នាំ​បាន​ចាក់​ឆ្កែ​ដល់​ស្លាប់​ខណៈ​ពេល​ដែល​ព្យាយាម​រំដោះ​កូន​របស់​ខ្លួន​ចេញពី​ការវាយប្រហារ​របស់​សត្វ​ឆ្កែ​។ ក្រោយមក​ក្រុម​អ្នក​ជួយ​សង្គ្រោះបន្ទាន់​បាន​ប្រញាប់​បញ្ចូន Lexi Branso ទៅ​មន្ទី​ពេទ្យ នៅក្នុង​ទីក្រុង Nottingham ក៏​ប៉ុន្តែ​គួរឲ្យ​សោកស្តា​យនាង​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារតែ​របួស​ធ្ងន់ធ្ង​រ​ពេក​៕

សូមទស្សនាវីដេអូឃ្លិបខាងក្រោម៖

មតិយោបល់