ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ៤គ្រួសារ រងការខូចខាត និងឈើជាច្រើនដើមបានបាក់រលំ បណ្តាលមកពីភ្លៀងលាយឡំខ្យល់កន្ត្រាក់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំផ្ទះ និងដើមឈើនៅក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា ភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ អស់ចំនួន ០៤ គ្រួសារ ក្នុងនោះមាន៖

១-ឈ្មោះ ហ៊ិន គឹមសួង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅ ក្រុមទី០៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង- ខេត្តសៀមរាប។
ខូចខាត៖ របើកដំបូលស័ង្កសីផ្ទះជួល ចំនួន០៦បន្ទប់ ។
២-ឈ្មោះ តោ ម៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ទីលំនៅភូមិ បឹងដូនប៉ា, ផ្ទះ ទំហំ ៥ x ៦ម. របើកដំបូល និងជញ្ជាំងស័ង្កសី ទាំងអស់ ។
៣-ឈ្មោះ ញ៉ែម សុខុម ភេទស្រី អាយុ ៧៥ឆ្នាំ នៅភូមិបឹងដូនប៉ា, ផ្ទះទំហំ ៤ x ៦ម. របើកដំបូល និងជញ្ជាំងស័ង្កសីទាំងអស់ ។
៤-ឈ្មោះ ញ៉ែម សុខា ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម , ខូចខាត របើកដំបូលក្បឿង អស់ប្រហែល ១០០សន្លឹក។
៥- រលំ និងបាក់ដើមឈើតាមបណ្តោយផ្លូវ៦០ម. ។

លោកវរសេនីយ៍ឯកបានបញ្ជាក់បន្ថែមថា ករណីខ្យល់កន្ត្រាក់នេះ មិនមានប៉ះពាល់ដល់ប្រជាពលរដ្ឋទេ ហើយអាជ្ញាធរខេត្តបានចុះកាត់ដើមឈើដែលដួលរលំ និងសម្អាតផ្លូវភ្លាមៗ ដើម្បីសម្រួលដល់ចរាចរណ៍ ៕

មតិយោបល់