ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលួច SCOOPY-i នៅ…

ភ្នំពេញ: កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខ កំពង់ធំ១M ៧៥៩៣ ប្រព្រឹត្តនៅចំណុចមុខហាងលក់បាយយីហោកំពត ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង ០៥ នាទី ចាប់យកម៉ូតូជារបស់ជនរងគ្រោះ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖
ជនសង្ស័យ
១-ឈ្មោះ យឿន បូរ៉ាត់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៩ និង ៣០ នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធន:កាល់តិចកាល់ម៉ែត្រ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២-ឈ្មោះ អេង សេដ្ឋី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-ឃាត់ខ្លួនថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ០០ នាទីនៅចំណុចផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ និងបណ្ណ័សម្គាល់យានយន្តពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ ចំនួន ០១ សន្លឹក ជារប់ជនរងគ្រោះ
-ម៉ូតូម៉ាកNAZABLADE ពណ៌ខ្មៅ លេខតួ ១១០០៧៤២ លេខម៉ាស៊ីន ១៥៥១៦៧ ពាក់ស្លាកលេខ ភ្នំពេញ១FR៤៣០៤
ជនរងគ្រោះ
-ឈ្មោះ វី លីម៉ា ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន
សម្ភារ:បាត់បង់
-ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខ​ កំពង់ធំ១M៧៥៩៣ និងបណ្ណ័សម្គាល់យានយន្តពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ចំនួន០១ សន្លឹក
ហេតុការណ៏: កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧ និង០៥ នាទី មានករណី អំពើលួច (ម៉ូតូម៉ាកហុងដាSCOOPY-i ពណ៌ស សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ស្លាកលេខ កំពង់ធំ ១M៧៥៩៣ ) ប្រព្រឹត្តនៅចំណុចមុខហាងលក់បាយយីហោកំពត ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ ជិះម៉ូតូចំនួន ០១ គ្រឿង គឺឈ្មោះ អេង សេដ្ឋី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉តូរបស់វាម៉ាកNAZABLADE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FR៤៣០៤ ឌុបឈ្មោះ យឿន បូរ៉ាត់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ២៩ ឆ្នាំ ជនជាតិ ខ្មែរ ចេញពីម្តុំវិហារចាមបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គោលបំណងចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ពេលជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើចតទុកនៅមុខហាងដោយមានកូនសោដោតជាប់និងកុងតាក់ម៉ូតូ ភ្លាមនោះជនសង្ស័យក៏បានបើកម៉ូតូចូលទៅជិតម៉ូតូជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ យឿន បូរ៉ាត់ បានដើរចូលទៅក្នុងហាងធ្វើជាទិញគុយទាវ ជនសង្ស័យឈ្មោះ អេង សេដ្ឋី អង្គុយចាំនៅលើម៉ូតូជាអ្នកមើលផ្លូវ ចំណែកឈ្មោះ រ៉ា បានចូលទៅធ្វើសកម្មភាពលួចយកមម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចឈ្មោះ រ៉ា ក៏បញ្ឆេះម៉ូតូជិះគេចខ្លួន ចំណែកឈ្មោះ អេង សេដ្ឋី ឌុបឈ្មោះ យឿន បូរ៉ាត់ ជិះម៉ូតូតាមពីក្រោយនាំគ្នាគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់