ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួស

ពោធិសាត់: កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង២០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤,១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក ដោយរថយន្តបុកម៉ូតូ ទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់១ របួសធ្ងន់២ រថយន្តនិងម៉ូតូរងការខូច​ខាតយ៉ាងដំណំ ។ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិសាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក SCANIA ពាក់ផ្លាកលេខ សៀមរាប 3A-3047 ពណ៌ស ធ្វើចរាចរណ៍ពីកើតទៅលិច ទិសដៅបញ្រ្ចាសគ្នា មកដល់ចំណុចកើតហេតុ បានម៉ូតូម៉ាក HONDA ធុន១២៥ ពាក់ផ្លាកលេខ ព្រះសីហនុ1C-7468 ពណ៌ខ្មៅ ជនរងគ្រោះឈ្មោះ ណាត ឆក អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ បានស្លាប់ មានអ្នករួមដំណើរជាមួយ២នាក់ ១-ឈ្មោះ ណាត ញាញ់ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ដូចខាងលើ រងរបួសធ្ងន់ ២-ឈ្មោះ អឿន នាច អាយុ១៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិ សានស ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់រងរបួសធ្ងន់ ។ ម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកទៅកាន់មន្ទីរពេទ្យខេត្តពោធិសាត់ ដើម្បីជួយសង្គ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យវាស់វែង យកវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្ដាះអាសន្ន កសាងសំណុំរឿង តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់