ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកប្រាសាទបាគង

សៀមរាប: ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅ លេីកំណាត់ ផ្លូវ ជាតិ លេខ ៦ ចំណុចភូមិ លលៃ ឃុំ បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាងរថយន្តToYoTA តាគូម៉ាស្លាកលេខ ភ្នំពេញ 2BB 8791
បើកបរដោយឈ្មោះ ណៃ សំណាង ភេទប្រុសអាយុ ៣១ឆ្នាំនៅភូមិគាប សង្កាត់ ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរមានទិសដៅពីលិចទៅកើត បុកនិង ម៉ូតូដ្រីម សេរីឆ្នាំ2014 ស្លាកលេខ សៀមរាប 1Q 8195 បើកបរដោយឈ្មោះ ហុីង ហង ភេទប្រុស អាយុ ៥៣ឆ្នាំ ភូមិគោកស្រុកឃុំរលួសស្រុកប្រាសាទបាគង ស្លាប់ បើកបរមានទិសដៅពីកើតទៅលិចបត់ឆ្លងផ្លូវទៅត្បូង
មូលហេតុអ្នកបើកបរម៉ូតូបើកបរឆ្លងផ្លូវខ្វះកា
រប្រុងប្រយ័ត្ន
ចំពោះ រថយន្ត និង ម៉ូតូ យកមករក្សាទុក នៅអធិការដ្ឋាន នគរ បាល ស្រុកប្រាសាទបាគង ដោះស្រាយ តាម ផ្លូវ ច្បាប់៕

 

មតិយោបល់