ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះ និងសមត្ថកិច្ចមូលដ្ឋាន បានចុះឡោមព័ទ្ធឃ្លាំងមួយ ដែលគេសង្ស័យថា ជាទីតាំងសិប្បកម្មផលិតស្រាថ្នាំ «តាំងគួយ» ក្លែងក្លាយ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ តែមិនទាន់បានធ្វើការឆែកឆេរនោះទេ ដោយត្រូវពន្យារពេល។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់សិប្បកម្មឈ្មោះ ចៅ សុវណ្ណ ភេទប្រុស អាយុប្រហែល៦៥ឆ្នាំ និងប្រពន្ធឈ្មោះ ងន ចាគា អាយុ៦០ឆ្នាំ បានចាក់សោបិទផ្ទះ បំផ្លាញវត្ថុតាងគេចខ្លួនបាត់ រយៈពេល២ថ្ងៃមកហើយ ទើបសមត្ថកិច្ច ធ្វើការឡោមព័មទ្ធរហូតដល់វេលាម៉ោង ៤និង៥០នាទីរសៀល ដោយមិនបានឆែកឆេរនោះទេ ត្រូវពន្យារពេល ប៉ុន្តែបានដកហូតសំបកដប និងធុងផលិតចំណុះប្រមាណ១ពាន់លីត្រ ដែលម្ចាស់យកទៅប្លុងចោលតែប៉ុណ្ណោះ។
សូមបញ្ជាក់៖ នៅថ្ងៃទី ៩ ខែឆ្នាំដដែល គឺមានការភ្ញាក់ផ្អើលតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងករណីពលរដ្ឋ ៤ នាក់ បានស្លាប់ ហើយនៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះ បាន ស្លាប់ ២នាក់ទៀត ដោយសារផឹកស្រា ដែលមានយីហោឈ្មោះ តាំងគួយ និងបន្តសង្គ្រោះនៅក្នុងមន្ទីរពេទ្យ មកដល់ពេលនេះ គឺហាក់ដូចជាមានភាពធូរស្រាលច្រើនបន្តិចហើយ៕
















មតិយោបល់