ភ្នំពេញៈ យុវជន២នាក់រងរបួសធ្ងន់ បន្ទាប់ ពីឡើងដាក់ស៊ុមប៉ាណូឆក់ធ្លាក់ពីលើជើងរទាកម្ពស់៦ម៉ែត្រ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងសកលវិទ្យាល័យភូមិន្ទភ្នំពេញ
តាមបណ្តោយផ្លូវ៥៩៨ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នពេញ។
យុវជនទាំង២នាក់រងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ បានជិៈរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1AL.0704 សំរាប់ដឹកសម្ភារៈមកដាក់ស៊ុមខាងលើ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញយុវជន២នាក់កំពុងឡើងលើជើងរទា ដើម្បីដាក់ស៊ុមជុំវិញរូបថតខណៈពេលនោះយុវជនទាំង២នាក់ បានយកដែកពណ៌ស បំរុងដាក់ស៊ុម ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ទាំង២នាក់បណ្តាលឲ្យធ្លាក់ពីលើជើងរទាដែលមានកំពស់៦ម៉ែត្ររងរបួសបែកមុខបែកមាត់និង រោលដើមទ្រូងឡើងខ្មៅ របួសធ្ងន់ធ្ងរ ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីពេទ្យសង្រ្គោះជីវិតផងដែល។
បើតាមសម្តីបងប្រុសម្នាក់ដែលជំនាញខាងភ្លើងបានប្រាប់ឲ្យដឹងថាខ្សែកាបខាងលើឃ្លាតប្រវែង២ម៉ែត្រក៏មានចរន្តឆក់ ដែរ ទំនងអ្នកទាំង២កាន់ដែកលើកឡើងជិតដល់ខ្សែកាប នោះបណ្តាលឲ្យឆក់បែបនេះឡើង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ប្រមូលសម្ភារៈនិងរ៉ឺម៉កកង់បីយកទៅទុកនៅប៉ុស្តិ៏នគរបាលរដ្ឋបាលទឹកល្អក់ ទី១ រងចាំសាច់ញាតិរបស់ជនរងគ្រោះមកយកវិញនៅពេលក្រោយ៕
មតិយោបល់