ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីចាយក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួនឃាត់កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២និង២០នាទីរសៀល ពាក់ព័ន្ធករណីក្លែងបន្លំលុយក្រដាស់ប្រាក់ដុល្លារអាមេរិក នៅចំណុចភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិពោតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជិះម៉ូតូធុនធំ ១គ្រឿង ធ្វើសកម្មភាពយកលុយក្រដាស់ប្រាក់ដុល្លាក្លែងក្លាយមានក្រដាស់២០$ ទិញកាតទូរស័ព្ទស្មាត១$ ពីជនរងគ្រោះឈ្មោះ ខែក ធារ: ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលើ។ បន្ទាប់មកជនសង្ស័យឈ្មោះ តាំង តាយ ក៏បន្តជិះម៉ូតូយកក្រដាស់ប្រាក់ដុល្លារក្លែងក្លាយមាន៖ ក្រដាស់១០$ ទៅទិញកាតទូរស័ព្ទពីជនរងគ្រោះឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជនរងគ្រោះពិនិត្យឃើញថា ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ ក៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងតែម្តង។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីអាជីវករអ្នកលក់ដូរភ្លាមៗនោះសមត្ថកិច្ចចាត់វិធានការប្រើប្រាស់កម្លាំងនិងមធ្យោបាយរថយន្ត១គ្រឿងដេញប្រម៉ាញ់តាមចាប់ជនសង្ស័យហើយឃាត់ខ្លួននៅចំណុចក្បែរស្ពានក្របៅជ្រុំចម្ងាយប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិសំរោងយាឃុំព្រងិលស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការបន្ត។លោកវរសេនីយ៍ឯកតាន់គារិទ្ធអធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាក្រោយពេលចាប់ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចរកឃើញវត្ថុតាងមាន៖លុយដុល្លាក្លែងក្លាយដូចជា៖ក្រដាស់ប្រាក់១០$ចំនួន ៣២សន្លឹក ២០$ចំនួន ០៣សន្លឹក ៥០ដុល្លាចំនួន៩សន្លឹក១០០$ ដុល្លា ០៣សន្លឹក ព្រមទាំងម៉ូតូ០១គ្រឿងម៉ាកអឹមអេះអ៊ិច ពាក់ស្លាកលេខ ពោធិ៍សាត់1F.7767ទៀតផង។

លោកតាន់គារិទ្ធបានបន្តថាការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចធ្វើឡើងតាមការសម្របសម្រួលរបស់លោកកូយកាន់យ៉ាព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់តាមរយះលេខទូរស័ព្ទ០៨៨៩៦៩៧១៦៨ដើម្បីយកជនសង្ស័យមកធ្វើការសាកសួរហើយជនសង្ស័យបានសារភាពរួចសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់