ព័ត៌មានជាតិ

កម្លាំងនគរបាលសហការ បង្ក្រាបមុខសញ្ញា ករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនបាន៩នាក់

កំពង់ចាម: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋាន: នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៩នាក់ គឺ៖១- ឈ្មោះ អ៊ុន សាមឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែររស់នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
២- ឈ្មោះ សួង សុភា ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ ៣-ឈ្មោះ ហេង ធីតា ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ ៤- ឈ្មោះ អោក ណារ៉ា ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ
៥- ឈ្មោះ ហ៊ត់ នី ភេទស្រី អាយុ៦០ឆ្នាំ ជាតិខ្មែរ ៦- ឈ្មោះ ស៊ុប៉ូច ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ ទាំង០៥នាក់ខាងលើ រស់នៅភូមទី២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៧-ឈ្មោះ លី ផល្លា ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ ៨-ឈ្មោះ ញឹម ចាន់ថន ភេទស្រី អាយុ៦៣ឆ្នាំ ជាតិខ្មែរ ទាំង០២នាក់ខាងលើ រស់នៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
៩-ឈ្មោះ ហេង ឈុនលាង ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

វត្ថុតាងដកហូតបានរួមមាន៖ ១-ទូរសព្ទដៃចំនួន ០៨គ្រឿង ២-ម៉ូតូចំនួន ០៦គ្រឿង ៣-បៀរចំនួន ០២ហ៊ូ ៥-ប្រាក់រៀលចំនួន ១,៧១០,០០០រៀល (មួយលានប្រាំពីរសែនមួយម៉ឺនរៀល) ។

ប​ច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

មតិយោបល់