ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូម្នាក់ឯង ត្រូវរថយន្តមិនចាំម៉ាក បុកពីក្រោយរងការខូតខាតយ៉ាងដំណាំ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត មួយគ្រឿងមិនចាំម៉ាក បានបើកទៅបុកម៉ូតូមួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យអូសម៉ូតូរងគ្រោះប្រហែលជា ១០ម៉ែត្រ ទៅខាងក្រោមរថយន្តមួយគ្រឿងទៀត ដែលឈប់ចតលើចិញ្ជើមផ្លូវរងការខូចខាតផ្នែកឆ្វេង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខរោងចក្រ ម៉េង អៀង តាមបណ្តោយផ្លូវលេខ៥២៨ ស្ថិតក្នុងទឹកកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះអ្នកបើកបរម៉ូតូរងគ្រោះ និងរថយន្តដែលចតទុកចោល លើចិញ្ចើមផ្លូវនោះ មិនត្រូវបានស្គាល់អត្តសញ្ញាម្ចាស់នោះឡើយ។

បើតាមប្រពភព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ គ្មានលេខ បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ខណៈដែលធ្វើដំណើរមកដល់ចំណុចមុខរោងចក្រ ម៉េង អៀង ក៏មានរថយន្ត មួយគ្រឿងមិនចាំម៉ាក បានបើកមកពីក្រោយ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះអូសប្រហែលជា ៥ម៉ែត្រចូលទៅក្រោមរថយន្ត មួយគ្រឿងទៀត ដែលកំពុងចតទុកចោលនៅចិញ្ចើមផ្លូវនោះ បង្កឲ្យរងការខូចខាតបន្តិចបន្តួច។ ភ្លាមៗនោះ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ ដោយបន្សុលទុកតែម៉ូតូជនរងគ្រោះ ដែលអូសទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត ដែលចតទុកចោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង ដោយបានធ្វើការចរចារគ្នា ជាមួយម្ចាស់រថយន្ត ដែលចតទុកចោលលើចិញ្ចើមផ្លូវ និងម៉ូតូជនរងគ្រោះ។

យ៉ាងណាមិញដោយសារតែការចរចាមិនត្រូវគ្នា ដោយភាគីខាងម៉ូតូរងគ្រោះ ទាមទារឲ្យភាគីខាងរថយន្តចតចោល ចេញសងថ្លៃខូចខាតទៅវិញ ទើបសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅអធិការខណ្ឌ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់