ព័ត៌មានជាតិ

រថភ្លើង បុកគូទរថយន្តបែនដឹកដី ដែលកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿង បានក្រឡាប់ផ្ងារជើងចាក់ដីចោល ខណៈបើកចេញពីរណ្តៅដីឆ្លងផ្លូវជិតផុត ត្រូវរថភ្លើងបុកគូទ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិតាពង់ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថភ្លើងមួយខ្សែ បើកបរពីខេត្តចូលក្រុងភ្នំពេញ។ ខណៈកំពុងឆ្លងកាត់ផ្លូវលំមួយខ្សែខាងលើ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-6712 ធ្វើដំណើរពីត្បូងទៅជើង ឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែត្រូវរថភ្លើងបុកកន្ទុយរថយន្ត បណ្តាលឱ្យឡាប់ផ្ងារជើងខ្លួន ចំណែករថភ្លើងក៏បន្តដំណើរទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ធ្វើការស្ទូចរថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយជាមួយអាជ្ញាធររថភ្លើងនៅពេលក្រោយ៕

មតិយោបល់