ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ នៅស្រុកព្រៃនប់ បង្កការលំបាកដល់ការធ្វើចរាចរណ៍ ខណៈផ្លូវមួយចំនួនត្រូវបិទ..

ព្រះសីហនុៈ មន្ត្រីក្រុមការងារចុះជួយឃុំសាមគ្គី និងសមត្ថកិច្ចមូលដ្ឋាន ដាក់ទូកជួយចម្លងពលរដ្ឋ កន្លែងដែលមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវលំ បណ្តោយជិត៥០០ ម៉ែត្រចូលទៅវត្តព្រែកក្រាញ់ ស្ថិតក្នុងស្រុកព្រៃនប់។

បើតាមមន្ត្រីប្រាប់ថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀង ដែលបានហូរកាត់លើកំណាត់ផ្លូវលំភ្ជាប់ពីផ្លូវជាតិលេខ៣ ចូលទៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ចាប់តាំងពីពេលព្រឹកមកនោះ ទឹកបានស្រកទៅវិញខ្លះហើយ ចំណែកភ្លៀងក៏ស្បើយបន្តិចដែរ ។

ទោះជាយ៉ាងនេះក្តី ចរាចណ៍យានយន្តផ្សេងៗតាមផ្លូវលំនេះ នៅបិទមិនទាន់អាច ដំណើរការបាននៅឡើយ៕

មតិយោបល់