ព័ត៌មានជាតិ

ចុងស្លាបមាន់ ឆ្អឹងមាន់ខូចគុណភាព ត្រូវហាមឃាត់ចំនួន ១,២៩០គីឡូក្រាម និងបានដុត បំផ្លាញចោល

បាត់ដំបង: នៅព្រឹកថ្ងៃ សុក្រ ៧រោច ខែ ជេស្ឋឆ្នាំជូតទោ ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមបញ្ជារបស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការ ងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជា នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើពិធីដុតបំផ្លាញចោលនូវចុងស្លាបមាន់ និងឆ្អឹងមាន់ចំនួន ១,២៩០គីឡូ នៅចំណុចទីលានចាក់សំរាម ក្នុងសង្កាត់ ស្លាកែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះសមត្ថកិច្ចនគរបាលចូលរួមជា មួយសមត្ថកិច្ចជំនាញរាំងស្កាត់បានពីក្រុមឈ្មួញ ដែលរកស៊ីនាំចូលដោយខុសច្បាប់នៅចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងខណ:ក្រុមឈ្មួញ នាំយកបម្រុងចរាចារណ៍លក់ដូរ ក្នុងមូលដ្ឋានខេត្តបាត់ដំបង៕

មតិយោបល់