ព័ត៌មានជាតិ

សកម្មភាពការស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធ កប់លូរំដោះទឹកកណ្តាលទ្រូងផ្លូវជាប់របង ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើ

សៀមរាប: យោងតាមផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប លើកិច្ចការងារ ការស្តារនិងកសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ឲ្យមានភាពប្រសើរឡើង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងសម្រួលដល់ការធ្វើដំណើរជូនដល់បងប្អូនជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ នេះ ក្រុមការងារចម្រុះរដ្ឋបាលក្រុង/ខេត្តសៀមរាប បាននឹងកំពុងបន្តដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវ បេតុងទទឹង ៦ម៉ែត្រកម្រាស់ ២០សង់ទីម៉ែត្រ បណ្ដោយប្រវែង ៨៣០ម៉ែត្រ កប់លូរំដោះទឹកកណ្តាលទ្រូងផ្លូវ មុខកាត់ ០.៨ម៉ែត្រ នៅភូមិធ្លកអណ្ដូង (ជាប់របង ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើ) សង្កាត់ស្លរក្រាម ក្រុងសៀមរាប និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណ:កម្មការរដ្ឋបាលខេត្ត សៀមរាប។

ជាមួយគ្នានេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់សំណង់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរ មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

ដោយសារកំណាត់ផ្លូវកំពុងដំណើរការសាងសង់ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងធ្វើចរាចរណ៍តាមផ្លូវនេះ សូមបង្វែរមកធ្វើចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត ឬតាមផ្លូវ ៦០ម៉ែត្រ វិញ៕

មតិយោបល់