ព័ត៌មានជាតិ

ចុម! បុរសម្នាក់បើករថយន្តបុករះដើមផ្កាចំនួន ១១ដើម ម្ចាស់ទារសំណង ១១០ដុល្លារ នៅខណ្ឌដូនពេញ

ភ្នំពេញៈ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១២ខែមិនា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត បើកបុកគុម្ពផ្កា ស្ថិតត្រង់ចំណុចមុខបុរីវ័ន្តផាក តាមបណ្ដោយផ្លូវអ៊ា៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក គារ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BE-3205 បើកដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កខាងលើ ធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅឆ្វេងដៃជ្រុល បុករះគុម្ពផ្កា បណ្ដាលឲ្យរថយន្តរងការខូចខាត។

សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកើតហេតុភ្លាមៗ ក៏លេចមុខតំណាងម្ចាស់ផ្កាមកទារសំណង ហើយបុរសអ្នកបើកបរចុះចេញពីរថយន្ត បានចេញថ្លៃខូចខាតចំនួន ១១០ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់