ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន TM ម្នាក់ ករណីចាប់បង្ខំរំលោភសេពសន្ទវៈ លើអនិតជនរហូតបានសម្រេច

ភ្នំពេញៈ កាលពីថ្ងៃទី១១ ខែមិថុន ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ទវៈលើអនិតជនអាយុ ១៥ឆ្នាំ នៅចំណុចក្នុងបន្ទប់ទឹក រោងចក្រកាត់ដេរវីនណាស់ ផ្លូវបេតុង ក្រុមទី១ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឈុន ហាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនTM យាមនៅចំណុចកើតហេតុខាងលើ ស្នាក់នៅក្នុងរោងចក្រកាត់ដេរវីនណាស់ ផ្លូវបេតុង ក្រុមទី១ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) បានធ្វើសកម្មភាពបង្ខំចាប់រំលោភបានសម្រេចលើជនរងគ្រោះឈ្មោះ ន រ ហ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រវីនណាស់ ស្នាក់នៅបន្ទប់ជួល ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់