ព័ត៌មានជាតិ

គ្រាន់តែដូរមុខភ្លាមជាប់ខ្នោះភ្លែត ករណីកម្មករសំណង់ ២នាក់ លួចដែកក្នុងការដ្ឋាន

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ជនសង្ស័យ០២នាក់ ករណីលួចដែក នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវ១៩៨២ ក្រុមទី៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យ ០២នាក់ ៖
១-ឈ្មោះ ហង្ស សុផល ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
២-ឈ្មោះ សន សិលា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

អ្នកទាំង២ បានធ្វើសកម្មភាពលួចដែកក្នុងការដ្ឋានសំណង់ របស់ជនរងគ្រោះឈ្មោះ ថន ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក៖
-ដែក៨៨ដើម
-កុងផ្លាកកេឈើ៥សន្លឹក (ប្រគល់ឲ្យជនរងគ្រោះវិញ)
-ម៉ូតូ០១គ្រឿង ម៉ាកសេ១១០កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1Q-1475 (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់