ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ធ្វើសកម្មភាព ឆក់កាបូបស្រ្តីរោងចក្រម្នាក់ រត់គេចបាន១ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះប្រតិបត្តិការ បង្ក្រាបជនសង្ស័យចំនួន៣នាក់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្រីរងគ្រោះម្នាក់ និងលួចឆក់ផ្សេងៗទៀត យ៉ាងសកម្មនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ និងផ្លូវវេងស្រេង ។

ជនសង្ស័យ១-ឈ្មោះ ឆុន ថាវុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជើង ស្នាក់នៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ដុះ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ៣-ឈ្មោះ ហង្ស លីហៀង ហៅអាឌាំង ភេទប្រុស អាយុ១៩ឆ្នាំ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ សន សុផា ភេទស្រី អាយុ៤០ឆ្នាំ កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកកំពុងឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់