ព័ត៌មានជាតិ

ករណីផុងស្រុតផ្លូវបណ្ដាលឲ្យក្រឡាប់រថយន្ត ក្រឡុកស៊ីម៉ង់ត៍ផ្ងារជើង នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១២ ខែមិនថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្នុងភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រឡាប់ផ្ងារជើងសង្កត់បាក់បង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីបាក់អស់ ១ដើម។

អ្នកបើកបររថយន្តឈ្មោះ ជឹម បូរិន អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល និងមានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2910 ធ្វើដំណើរតាមផ្លូវលំក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ង់ត៍ដូចគ្នា បើកបញ្ច្រាសទិស ពេលនោះរថយន្តដែលក្រឡាប់បានបើកអែបចិញ្ចើមផ្លូវ ប៉ុន្តែដោយសារផ្លូវទើបនឹងចាក់ថ្មីៗ ក៏ផុងស្រុតក្រឡាប់រថយន្តផ្ងារជើងទៅសង្កត់នឹងបង្គោលភ្លើងបាក់អស់ ១ដើមផងតែម្ដង។

សូមបញ្ជាក់៖ ករណីនេះភាគីខាងរថយន្តព្រមសងសំណង ទៅឲ្យក្រុមហ៊ុនអគ្គិសនី ដោយទិញបង្គោលភ្លើងថ្មីយកមកដាក់ ដើម្បីបញ្ចប់រឿង៕

មតិយោបល់