កោះកុងៈ នៅវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលបណ្តឹងពីប្រជាពលរដ្ឋមានឈ្មោះ លី ស៊ុលអាហ្សីរ៉ស់ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ទៅលើឈ្មោះ កូប សាលេស ភេទប្រុស អាយុ ២៤ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបមិនពិតប្រាកដ ដែលត្រូវជាប្អូនថ្លៃ មានទីលំនៅជាមួយគ្នាថា បានលួចយកខ្សែដៃមាសរបស់ខ្លួន ១ ខ្សែ មានទម្ងន់ ៤ ជី ៧ ហ៊ុន ។
ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ បាននាំខ្លួនជនសង្ស័យមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចខ្សែដៃមាសរបស់បងថ្លៃប្រាកដមែន ហើយបានយកទៅបញ្ចាំយកប្រាក់ចំនួន ៣០០ ដុល្លារ ដើម្បីទិញថ្នាំញៀនជក់ អស់ហើយ។ បន្ទាប់មកក៏លក់ខ្សែដៃនោះផ្តាច់តែម្ដង បានប្រាក់ចំនួន ៣៥០ ដុល្លារបន្ថែមទៀត យកទៅទិញថ្នាំញៀនអស់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់