ព័ត៌មានជាតិ

បុរសម្នាក់ដួលសន្លប់ស្តូកស្តឹងខណះដែលស្រវឹងស្រាជោគជាំហើយមិនព្រមសម្រាកនៅតែបើកបរ

ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ នៅត្រង់ចំណុចផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR 5297 បើកបរដោយបុរសម្នាក់មានឈ្មោះ សួស សាក់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិ ជប់ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់(ពាក់មួកសុវត្ថិភាព)ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជេីង។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបេីកបរម៉ូតូបានងងឹតមុខបណ្តាលដួលសន្លប់ស្តូកស្តឹងតែម្តងត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះដឹកអ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបរីឯមធ្យោបាយបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមាំងថ្កោល៕

 

មតិយោបល់