ពេលខ្លាំងប្រើកាំបិតកាប់ ដល់សមត្ថកិច្ចចាប់បានចប់

បាត់ដំបងៈ ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកលឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៦:៣០ នាទី នៅ ចំណុច ០៣ កន្លែង ផ្សេងគ្នា ក្នុង ស្រុក សង្កែ ស្រុក ថ្មគោល ក្រុងបាត់ដំបង លោក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក សង្កែ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ( ប្រេីប្រាស់ កាំបិត កាប់ ) ០១ ករណី និង បាន នាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់

1️⃣ ឈមោះ តាំ សម្បត្តិ ហៅ ខ្ទេីយ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ រំចេក១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
2️⃣ ឈមោះ ស៊ន កក្កដា ហៅ សាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
3️⃣ ឈមោះ ឆន ឈាងអ៉ី ហៅ ឆៃ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ ស្វាយជ្រុំ ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
4️⃣ ឈមោះ នួន រាជធានី ហៅ ប៉ោក ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់តាម៉ី ឃុំ ឈេីទាល ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
5️⃣ ឈមោះ លេត ខេមរា ហៅ តុង ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់តាម៉ី ឃុំ ឈេីទាល ស្រុក បាណន់ ខេត្ត បាត់ ដំបង ។

វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ បាញ់ ថ្នាំ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២០ លេខតួ – ម៉ាស៊ីន 5629477 គ្មាន ស្លាកលេខ ។
ជនសង្ស័យ ចំនួន ០៥ នាក់ ខាងលេី បាន ចូលរួម ធ្វេី សកម្មភាព យក កាំបិត ជិះ ម៉ូតូ ដេញ កាប់ ទៅ លេី ជនរងគ្រោះ ឈ្មោះ ឆេ វិសាល ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ក្រុមទី ១៩ ភូមិ អូរ ស្រឡៅ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្តបាត់ដំបង បណ្តាល ឲ្យ រងរបួស បាក់ដៃ ខាង ឆ្វេង របួស ធ្ងន់ កាលពី ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៣:៣០ នាទី នៅ ចំណុច ក្រុមទី ០៧ ស្ថិត ក្នុង ភូមិ អូរខ្ជាយ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្ត បាត់ ដំបង ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *