សៀមរាបៈ យោងតាមផេករបស់ យុវជនប្រតិកម្មរហ័យ រដ្ឋបានក្រុមសៀមរាប ភ្លៀងធ្លាក់ជាច្រើនម៉ោង នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបណ្តាលអោយ ផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប មានទឹកជន់លើដងផ្លូវ និងនៅចំណុចខាងលិចវត្តស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ មានករណីបង្គោលភ្លើង ចំនួន២ ដើម បានត្រេតនិងដួលរលំ ជាហេតុបណ្តាល អោយមានការដាច់ចរន្តអគ្គីសនី នៅតាមតំបន់ខ្លះ ក្នុងក្រុងសៀមរាប ផងដែរ ។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស នៃអង្គភាពអគ្គិសនី សៀមរាប កំពុងមមាញឹក ធ្វើការជួសជុល ដើម្បីតភ្ជាប់ចរន្តអគ្គិសនី ជូនបងប្អូនជាពលរដ្ឋប្រើប្រាស់ឡើងវិញ ៕
មតិយោបល់