បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២និង ៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីកិនពីលើមនុស្ស បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។
ជនរងគ្រោះឈ្មោះ ញាណ បូរិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ស្លាប់)។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គឺមានករណីគ្រោះថ្នាក់ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យអ្នក បើកបរម៉ូតូទាំង០២នាក់ បានខ្ទាតចូលទៅក្រោមរថយន្តដឹកដី ម្នាក់ ត្រូវរថយន្តកិនស្លាប់មួយរំពេច។ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុង រង់ចាំធ្វើការដោះស្រាយតាមច្បាប់រីឯសពបន្ទាប់ពីកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់