ជើងហោះហើរ​ប្រើប្រាស់​ថា​ម​ពេល​ចេញពី​រុក្ខជាតិ ផ្សព្វផ្សាយ​ជើងហោះហើរ​នៅ​កូ​ឡ៊ុំ​ប៊ី​

ក្រុមហ៊ុន អាកាសចរ Airline LAN Colombia ថ្មីៗ​កន្លងទៅនេះ បានចេញ​ជើងហោះហើរ​របស់​ខ្លួន​ជា​លើកដំបូង ទៅកាន់ អាមេរិក​ខាងត្បូង ជាមួយនឹង​ការប្រើប្រាស់​ថា​ម​ពេល biofuel-powered (​ប្រភេទ​សាំង​ចំហេះ​ដែល​បានមក​ពី​ធម្មជាតិ​)​ជា​ការបើក​ទំព័រ​ថ្មី ក្នុង​ការដេញថ្លៃ របស់​ខ្លួន​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​
AirCraft
​សម្រាប់​ជើងហោះហើរ​នេះដែរ បាន​ដឹក​ជញ្ជូន​ភ្ញៀវ ចំនួន ១៧០ នាក់ ចេញពី​រាជធានី កា​លី ទៅកាន់ កូ​ឡ៊ុំ​ប៊ី នេះ​បើ​តាម​ការបញ្ជាក់​ពី លោក Ignacio Cueto ប្រធាន​ប្រតិបត្តិ LAN Airlines ។​លោក​បាន​បន្តទៀតថា ខាង​ក្រុមហ៊ុន​របស់​លោក នឹង​ធ្វើ​ការអភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ ជាមួយនឹង​ជើងហោះហើរ​របស់ខ្លួន ដែល​បានមកពី​ការ​ចំ​រេញ​ប្រេងឥន្ធនៈ​បែប​ធម្មជាតិ ជាមួយនឹង​រុក្ខជាតិ​លើ​ផែនដី ដើម្បី​កាត់បន្ថយ​បំភាយ​ឧស្ម័ន​ដែល​បំផ្លាញ​ដល់​ផ្ទាំង​ផ្ទះ​កញ្ជាក់ ឬ​ស្រទាប់អូសូន ឲ្យមាន​សក្តានុពល​ភាព​កាន់តែ​ខ្ពស់ សម្រាប់​អាមេរិក​ខាងត្បូង​នេះ ហើយ​វា​ជា​សញ្ញា​យ៉ាងសំខាន់ សម្រាប់​ឧស្សាហកម្ម​នា​ពេលខាងមុខ​។​

​លោក​បាន​បន្ថែមទៀតថា សម្រាប់​ថា​ម​ពេលដែល​បានមក​ពី​ធម្មជាតិ និង​ជា​ថាមពល​ដែល​កើតឡើង​វិញ​ដោយ​ខ្លួនឯង វា​ដើរតួ​យ៉ាង​សំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន​របស់​លោក​។​
​ក្រុមហ៊ុន LAN Airlines ដែល​មាន​ដើមទុន​ចេញ​ពី​មូលដ្ឋាន Chilean ក្នុង​រដ្ឋ Santiago បាន​បើក​ជើងហោះហើរ ជា​លើកដំបូង ជាមួយនឹង​ការប្រើប្រាស់​ថាមពល​បែប​ធម្មជាតិ កាលពី​ខែ មិនា ឆ្នាំ ២០១២ ជាមួយនឹង​ជើងហោះហើរ​ដែល​កំពុង​បម្រើ​នៅ Santiago និង Concepcion និង​តំបន់​ផ្សេងទៀត ក្រៅ​ពី​ទីក្រុង Chilean ៕​

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *