ព័ត៌មានជាតិ

អាសូរណាស់! យុវជនម្នាក់ត្រូវរថយន្តធំបុកស្លាប់ ខណៈធ្វើដំណើរទៅទិញឥវ៉ាន់ឲ្យម្ដាយលក់

បន្ទាយមានជ័យ: នៅវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៥៦ A ចំណុចទល់មុខក្លោងទ្វារវត្តពោធិតាបែន ភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ អឿន ឡាយហាំង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក អៀរ៉ក ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រូវរថយន្តធំបុកស្លាប់ ខណ:ធ្វើដំណើរទៅទិញឥវ៉ាន់ ឲ្យម្ដាយលក់។

សូមបញ្ជាក់៖ ករណីនេះ ក្រោយកើតហេតុរថយន្តបើករត់គេចបាត់ស្រមោល ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់