ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Stephan EL Shaarawy បានបង្ហាញ ព័ត៌មានអនាគត់របស់ខ្លួនថានឹងនៅជាមួយនឹងកម្មវិធី Serie A បន្អាប់ពី ធ្វើការកុងត្រាថ្មីថែមមួយឆ្នាំ ទៀត។កីឡាករវ័យ ២០ ឆ្នាំ សញ្ជាតិអ៊ីតាលី Stephan El Shaarawy នៅរដូវកាលប្រកួតឆ្នាំ នេះរកបាន ១៨ គ្រាប់ និងអូសបន្លាយនៅជាមួយនឹង AC Milan រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨។គេហទំព័ររបស់ AC Milan បានធ្វើការចុះផ្សាយថា “កីឡាករ Stephan El Shaarawy បានអូសបន្លាយជាមួយនឹងគ្នា នឹងធ្វើការចុះកុងត្រានៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ”៕
ព័ត៌មានជាតិ
មតិយោបល់