ព័ត៌មានជាតិ

ស្រ្តីអាយុ២៥ឆ្នាំម្នាក់ ត្រូវនគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន​

​កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រី​ម្នាក់ រួម​នឹង​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ​ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បង្ក្រាប​ឃាត់ខ្លួន​និង​រឹបអូស​ក្នុង​បទល្មើស​ជាក់ស្តែង​(​ជួញដូរ​) ។

​ករណីនេះ​កើតឡើង​នៅ​ចំណុច​ស្ថានីយ​ក្បាល​អូរ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល វេលា​ម៉ោង១៤ និង​០០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ។​
​ជនសង្ស័យ​មានឈ្មោះ សៀក រស្មី ភេទ​ស្រី អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពីងពង់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

​វត្ថុតាង​ចាប់យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យថា​ជា​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ចំនួន០៦​កញ្ចប់ ក្នុងនោះធំ០២​កញ្ចប់,តូច០៤​កញ្ចប់ និង​សម្ភារ:វេច​ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕

មតិយោបល់